ករណីទី១
មិនមានរោគសញ្ញា ដូចជា ក្អក ឈឺបំពង់ក ហៀរសំបោរ ពិបាកដកដង្ហើម កំដៅតិចជាង ៣៧,៥ អង្សាសេ...
>មិនចាំបាច់ប្រើថ្នាំទេ
ករណីទី២
អស់កម្លាំងតិចតួច ហេវហត់ មិនស្រួលខ្លួន...
>ត្រូវញ៉ាំអាហារដែលមានជីវជាតិគ្រប់គ្រាន់ ត្រី សាច់ បន្លែ ផ្លែឈើ និងត្រូវញ៉ាំទឹក និងសម្រាកឱ្យបានច្រើន
ករណីផ្សេងៗ
មានរោគសញ្ញា ដូចជា ក្តៅខ្លួន ឈឺបំពង់ក ឈឺសាច់ដុំ ឈឺសន្លាក់...
មានរោគសញ្ញា ដូចជា ក្តៅខ្លួន ឈឺបំពង់ក ឈឺសាច់ដុំ ឈឺសន្លាក់...
>សម្រាប់មនុស្សពេញវ័យ និងក្មេងចាប់ពី ៣០គីឡូក្រាម ឡើងទៅ
ប្រើថ្នាំ Paracetamol 500mg ១ថ្ងៃ ៣ដង/១ដង ១គ្រាប់ ក្រោយញ៉ាំអាហាររួច
>មនុស្សពេញវ័យ និងកុមារចាប់ពីអាយុ ៦ឆ្នាំ ឡើងទៅ
ប្រើថ្នាំ Bromhexil 8mg ១ថ្ងៃ ៣ដង/១ដង ១គ្រាប់ ក្រោយញ៉ាំអាហាររួច
ប្រើថ្នាំ Allertec-K (Cetirizine 10mg) ១ថ្ងៃ ១ដង/១ដង ១គ្រាប់ នៅពេលយប់ ក្រោយញ៉ាំអាហាររួច
***Allertec-K រលាកច្រមុះដោយអាល្លែកហ្សីតាមរដូវ ជំងឺភ្នែកក្រហម រលាកច្រមុះជានិច្ចជាកាល រមាស់កន្ទាលត្រអាករ៉ាំរ៉ៃ
ប្រើថ្នាំចិន Lianghua Qingwen ១ថ្ងៃ ៣ដង/១ដង ៤គ្រាប់ ក្រោយញ៉ាំអាហាររួច (អាចប្រើបានចាប់ពីអាយុ ១២ឆ្នាំ ឡើងទៅ)
ប្រើវីតាមីន C បន្ថែម ដាក់ទឹកពុះ 1000mg ១ថ្ងៃ ១ដង/១ដង ១គ្រាប់ លាយជាមួយទឹក ២៥០ml
(អាចញ៉ាំមុនអាហារពេលព្រឹក ឬក្រោយញ៉ាំអាហាររួចសម្រាប់អ្នកមានជំងឺក្រពះ)
ចំណាំ៖ ប្រើថ្នាំចិន និងថ្នាំបារាំងលាយបញ្ចូលគ្នា ត្រូវទុកចន្លោះពេល ១ម៉ោង

0 Comments